ចំណេះដឹងទូទៅ / ជឿ ឬមិនជឿ / ប្រពៃណី

ម៉ោង និងក្បួនសែនដកជើងធូបសម្រាប់ឆ្នាំ ២០២១

Posted on:

កម្មវិធីសែនដកជើងធូបគឺជាប្រពៃណីមួយដែលបងប្អូនជាប់ខ្សែរស្រឡាយចិនតែងបារម្មធ្វើមុនពេលថ្ងៃចូលឆ្នាំចិនមកដល់។ តាមជំនឿបើសិនជាយើងសែនដកជើងធូបត្រូវក្បួននោះយើងនឹងរកស៊ីបាន មានលាភសំណាងមកដល់ខ្លួនយើងកាត់តែច្រើន។ សម្រាប់ឆ្នាំ ២០២១នេះថ្ងៃដកជើងធូបគឺចំថ្ងៃ សុក្រ ទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលមានពេលវេលាល្អសម្រាប់សែនដូចខាងក្រោម៖ ម៉ោងសែន ចន្លោះពីម៉ោង ៩ព្រឹក ដល់ ម៉ោង ១១ព្រឹក របៀបសែនទេវតាមុខផ្ទះ ផ្លែឈើ ៣មុខ ផ្លែប៉ោម ផ្លែក្រូចខ្វិច ផ្លែសារី សាសែ ១ចាន មាន់ស្ងោរ សាច់ជ្រូក […]

តំបន់ទេសចរណ៍

ព្រឺរោមអត់! ពេលនិយាយដល់ខ្លោងទ្វារខ្មោចនៃរាជធានីអង្គរធំ

Posted on:

បើសិនជាយើងនិយាយពីខេត្តសៀមរាបច្បាស់ណាស់បងប្អូនប្រជាជនខ្មែរនឹងនឹកដល់ប្រាសាទអង្គរវត្តមុនគេតែម្តង ហើយបន្ទាប់ពីប្រាសាទអង្គរវត្តដែលភ្ញៀវទេសចរចូលទៅទស្សនាក៏មានប្រាសាទអង្គរធំដែរដែលគេចូលចិត្តទៅទស្សនា។ នៅក្នុងអត្ថបទនេះយើងខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាឲ្យស្គាល់ខ្លោងទ្វារមួយ​នៃរាជាធានីអង្គរធំគឺ ខ្លោងទ្វារខ្មោច​ ។ នៅក្នុងរាជធានីអង្គរធំមានខ្លោងទ្វារទាំងអស់ចំនួន ៥ ដែលមានឈ្មោះដូចខាងក្រោម៖ ខ្លោងទ្វារជ័យ(ទិសខាងកើត) ខ្លោងទ្វារខ្មោច(ទិសខាងកើត) ខ្លោងទ្វារទន្លេអ៊ុំ(ទិសខាងត្បូង) ខ្លោងទ្វារតាកៅ(ទិសខាងលិច) ខ្លោងទ្វារដីឆ្នាំង(ទិសខាងជើង) សម្រាប់អត្ថបទនេះយើងនឹងលើកយកតែខ្លោងទ្វារខ្មោចមួយប៉ុនណ្ណោះមកនិយាយរៀបរាប់ប្រាប់អ្នកទាំងអស់គ្នា។ ខ្លោងទ្វារខ្មោចមានទីតាំងស្ថិតនៅទិសខាងកើតដូចខ្លោងទ្វារជ័យដែរខ្លោងទ្វារនេះមានទីតាំងស្ថិតនៅចំផ្លូវខាងមុខប្រាសាទបាយ័នដែលត្រូវបានគេប្រើសម្រាប់ដង្ហែរសាកសពរបស់អ្នកដែលរស់នៅខាងក្នុងបរិវេណអង្គរធំ ដើម្បីយកទៅបូជា ឬចោលទៅក្នុងទឹកស្ទឹងនៅបរិវេណផ្នែកខាងក្រៅនៃទីក្រុង។ ដោយសារតែមូលហេតុនេះហើយទើបគេគេដាក់ឈ្មោះថា ខ្លោងទ្វារខ្មោច។ ត្បិតនិយាយពីឈ្មោះនៃខ្លោងទ្វារគួរឲ្យព្រឺរោមតែបើសិនអ្នកបានទៅទស្សនាផ្ទាល់អ្នកនឹងលង់នឹងសម្រស់នៃធម្មជាតិនៅទីនោះព្រោះមានវាមានដើម​ឈើ​ជាច្រើន​ដុះអម​ផ្លូវ​និងមានអគាសធាតុត្រជាក់ផងដែរ។

ចំណេះដឹងទូទៅ / សុខភាព និងបុត្រ

គុណវិបត្តិ និងគុណសម្បត្តិនៃការដាក់សេរ៉ូម

Posted on:

សេរ៉ូម ជាល្បាយសូលុយស្យុងដែលត្រូវបានសម្លាប់មេរោគពពួកមីក្រុបហេីយរួចយកទៅលាយជាមួយស្ករ ឬអំបិលជាដេីម។ សេរ៉ូមផ្អែម គឺទឹកលាយ និងស្ករបន្តិច ឬសេរ៉ូមប្រៃ គឺទឹកលាយ និងអំបិលបន្តិច។ ចុះសួរថា សេរ៉ូមថ្លៃ ដែរឬទេ?  វាមិនថ្លៃខ្លាំងអីនោះទេ ព្រោះតម្លៃវាស្មេីនឹង ទឹកដែលមានសារធាតុរ៉ែធម្មជាតិមួយចំនួនដែរ ឬទឹកដូងមួយផ្លែ តម្លៃត្រឹមតែ២៥០០៛ ដែលសម្បូរជាតិអុីយ៉ុងច្រេីន ជំនួយដល់សុខភាពរាងកាយ។ ចុះហេតុអី្វ យេីងត្រូវដាក់សេរ៉ូម?  ពីព្រោះថា ប្រជាជនយេីងមិនទាន់បានយល់ដឹងអោយបានសុីជម្រៅ ពីគុណប្រយោជន៍ និងផលវិបាករបស់សេរ៉ូម។​ វាពិតជារឿងដែលពិបាកពន្យល់ និងបកស្រាយ ដេីម្បីកែប្រែផ្នត់គំនិតប្រជាជនយេីង […]

ដំណឹង

តោះទៅចូលរួមកម្មវិធី “សប្បុរសធម៌លើកទី១០” ទាំងអស់គ្នា

Posted on:

ភ្លេចៗដល់ថ្ងៃកម្មវិធី “សប្បុរសធម៌” សម្រាប់ឆ្នាំនេះកម្មវិធីសប្បុរសធម៌លើកទី ១០នឹងធ្វើនៅថ្ងៃសៅរ៌ ៧កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៩​។ អ្នកទាំងអស់គ្នាអាចចូលរួមបានដោយសេរី ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ ៤:៣០នាទីល្ងាចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នៅថ្ងៃកម្មវិធី សប្បុរសធម៌លើកទី១០នេះក៏មានស្តង់ជាច្រើនផងដែរដែលអ្នកទាំងអស់គ្នាអាចដើរមើល ក៏ដូចជាទិញរបស់ខ្លះៗបានផថដែរ។

ចំណេះដឹងទូទៅ / ប្រាសាទបុរាណ

ប្រាសាទតូច នៃខេត្តព្រះវិហារ

Posted on:

បើនិយាយពីខេត្តព្រះវិហារអ្នកទាំងអស់គ្នាច្បាស់ជាគិតដល់ប្រាសាទព្រះវិហារជាក់ជាមិនខាន។ បើអ្នកធ្លាប់បានទៅទស្សនាប្រាសាទព្រះវិហារអ្នកនឹងបានឃើញមានប្រាសាទតូចមួយនៅក្បែបារាយណ៍ខាងលិចនៃប្រាសាទព្រះវិហារ។ ប្រាសាទនោះត្រូវបានគេឲ្យឈ្មោះថា “ប្រាសាទតូច” ដែលមានទីតាំងស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទនេះត្រូវបានកសាងនៅក្នុងសម័យអង្គរនៅសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ និងមានរោគសាលា ដែលជាទីកន្លែងសម្រាប់ព្យាបាលជំងឺនៅសម័យបុរាណផងដែរ។ ប្រាសាទតូចយើងអាចធ្វើដំណើរពីទីរួមខេត្តព្រះវិហារបន្ទាប់មកធ្វើដំណើរតាមផ្លូវជាតិព្រះវិហារទៅអន្លុងវែងរហូតដល់វង្វង់មូលស្រអែមហើយបត់មកផ្លូវប្រាសាទព្រះវិហាររហូតដល់ចំណុចគមួយរហូតបន្តឡើងមកកាន់ប្រាសាទព្រះវិហារមកដល់បារាយណ៍ខាងលិចបត់ឆ្វេងបន្តិច និងប្រាសាទតូច។

ចំណេះដឹងទូទៅ / ប្រវត្តិសាស្រ្តនានា / ប្រវត្តិស្ថាបត្យកម្មនានា / ប្រាសាទបុរាណ

ខ្លីៗពីប្រវត្តិប្រាសាទព្រះធាតុទឹកឆា

Posted on:

ប្រាសាទព្រះធាតុទឹកឆាបានសាងសង់ក្នុងរជ្ជកាលព្រះបាទ ព្រះបាទសូរ្យវរ្ម័នទី១ នៃគ្រឹស្តសករាជ១០២៥។ មានទទឹងប្រវែង៧.៣០ម៉ែត្រ បណ្តោយប្រវែង ៧.៨០ម៉ែត្រ និងកម្ពស់១០ម៉ែត្រ។ ជាប្រាសាទសង់ពីដីឥដ្ឋ ដែលមានទំហំធំជាងគេក្នុងចំណោមប្រាសាទចំនួនជាង៣០កន្លែងដទៃផ្សេងទៀតដែលបានសាងសង់ដំណាលៗគ្នាលើផ្ទៃដីទំហំ ១៥ហិកតានៃតំបន់ទឹកឆា ស្រុកព្រៃឈរ ដែលមានចម្ងាយជាង៤០គីឡូម៉ែត្រពីក្រុងកំពង់ចាម។ ប្រាសាទព្រះធាតុទឹកឆា មានទីតាំងស្ថិតនៅចន្លោះភូមិថ្មដា ឃុំបឹងណាយ និងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរមានចម្ងាយ ៣៩គីឡូម៉ែតពីទីរួមខេត្តកំពង់ចាម ចូលពីផ្លូវជាតិ ១៣គីឡូម៉ែត ត្រង់ភូមិក្រូចត្រូវបែកចេញពីផ្លូវខេត្តបត់ទៅស្តាំតាមផ្លូវសសៀរបណ្តោយប្រឡាយទឹក៥គីឡូម៉ែត។ ពាក្យ “ទឹកឆា” នេះទៀត ក៏ពុំមែនជាពាក្យទើបតែបង្កើតថ្មីដែរ គឺមានតាំងពីយូរណាស់ហើយ ទើបបានជាមានជាប់ហៅនៅក្នុងសៀវភៅ […]